បុរសម្នាក់ឡើង ជួសជុលធ្វើស្លាកប៉ាណូពាណិជ្ជកម្ម ប៉ះខ្សែភ្លើងស្រាតឆក់ឆេះខ្លោចពេញខ្លួន

 បុរសម្នាក់ឡើង ជួសជុលធ្វើស្លាកប៉ាណូពាណិជ្ជកម្ម ប៉ះខ្សែភ្លើងស្រាតឆក់ឆេះខ្លោចពេញខ្លួន







រាជធានីភ្នំពេញៈបុរសជាងជួសជុលធ្វើ ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មរបស់ ក្រុមហ៊ុនទឹកដោះគោ មួយត្រូវបានចរន្តអគ្គិសនីឆក់ឆេះខ្លោចពេញខ្លួនរងរបួសធ្ងន់ ខណៈពេលឡើងលើនង្គោលប៉ាណូធំមួយ ប៉ះចំខ្សែភ្លើងស្រាតហើយត្រូវបានក្រុមជាងដូចគ្នាហៅរថយន្តស្ទួចចនាំគ្នាជួយទម្លាក់រួចបញ្ជូនទៅសង្គ្រោះ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ទី១៦ខែតុលាឆ្នាំ២០២៥នៅលើប៉ាន់ណូផ្សាយពាណិជ្ជកម្មមួយស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
   ជនរងគ្រោះរូបនោះភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយបានរងរបួសឆេះខ្លោចពេញខ្លួនត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រៈកុសុះមៈហៅមន្ទីរពេទ្យលោកសង្ឃ។

   តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្រុមជាងចំនួន ៤នាក់ជិះរថយន្តមួយគ្រឿងបាននាំគ្នាឡើងទៅជួសជុលធ្វើស្លាកប៉ាណូផ្សាយពាណិជ្ជកម្មរបស់ទឹកដោះគោកូនក្មេងមួយនៅកន្លែងកើតហេតុ។នៅពេលនោះគេឃើញក្រុមជាង ៣នាក់បានឡើងទៅលើបង្គោលប៉ាណូនិងម្នាក់នៅផ្នែកខាងក្រោម។ខណៈនោះជាងម្នាក់រងគ្រោះខាងលើក៏បានប៉ះនិងខ្សែភ្លើងស្រាតបណ្ដាលឱ្យឆក់បែបផ្កាភ្លើងឆាប់ឆេះពេញខ្លួនហើយដួលសន្លប់នៅលើបង្គោលប៉ាណូ។

    តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗក្រុមជាងរួមការងារ បានហៅរថយន្តស្ទូចដែលធ្វើដំណើរឆ្លងកាត់នាំគ្នាជួយសង្គ្រោះដោយទម្លាក់ជនរងគ្រោះចុះក្រោមរួចចាត់ចែងទាក់ទងហៅរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ជនរងគ្រោះស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវភ្លើងឆេះខ្លោចពេញដងខ្លួន៕

Post a Comment

Previous Post Next Post