ករណីឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅតំបន់វាងក្រោម។បានស្លាប់បាត់បង់ជីវិត


 ករណីឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅតំបន់វាងក្រោម។បានស្លាប់បាត់បង់ជីវិត



កំពង់ធំ:  បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជនមិនស្គាល់មុខបានបាញ់លើជនរងគ្រោះថ្នាក់ពេលជនរងគ្រោះកំពុងឆក់ត្រី
ហេតុការណ៍ខាងលើនេះបើតាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះឲ្យអ្នកសារព័ត៌មានយើងដឹងថា


ប្ដីរបស់គាត់បានប្រាប់គាត់ថាសុំចេញទៅរកត្រីនៅវេលាម៉ោង 7:និង00 នាទីល្ងាចថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2026 លុះដល់វេលាម៉ោង 2:និង00នាទី រំលងអាធ្រាតឈានចូលថ្ងៃទី 23ខែកុម្ភៈ 2026 ស្រាប់ប្ដីរបស់គាត់បានតេទូរស័ព្ទមកគាត់ប្រាប់ថាខ្លួនគាត់ត្រូវគេបាញ់ចំត្រគាកពីក្រោយធ្លាយពោះហើយ

ឱ្យប្រពន្ធទៅយកគាត់ផងនៅចំណុចផ្លូវក្រពើតំបន់វាលក្រោមភូមិសាស្ត្របារាយណ៍ទើបគាត់រកសាច់ញាតិបងប្អូនឲ្យជូនគាត់ទៅយកប្ដីពេលទៅដល់ទីនោះប្រណែលម៉ោង 3:និង00នាទីថ្ងៃខែឆ្នាំដដែលក៏គាត់ដឹកប្ដីគាត់យកទៅកាន់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុកតែអកុសលប្ដីគាត់បានដាច់ខ្យល់បាត់ទៅហើយទើបគាត់យកប្ដីគាត់ត្រឡប់មកដល់ផ្ទះវិញប្រហែលម៉ោង 5:និង00នាទី ព្រឹកថ្ងៃខែឆ្នាំដដែល


បងស្រីជាប្រពន្ធបានបញ្ជាក់ទៀតថាប្ដីបស់គាត់ដែលជនរងគ្រោះត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ មានឈ្មោះ ហៀង ហ៊ន ហៅ គ្រួក អាយុ34ឆ្នាំ
ប្រពន្ធ ឈ្មោះ អ៊ុន ឆយី អាយុ33ឆ្នាំមានកូន3នាក់ប្រុស1ស្រី2បច្ចុប្បន្ន
រស់នៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំ
ជាចុងក្រោយការសំណូមពរពីប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មានយើងបើសិនបងៗកងកម្លាំងចុះបង្ក្រាបបទល្មើសជលផលក៏មិនត្រូវបាញ់សម្លាប់មនុស្សអញ្ចឹងដែរព្រោះទោសនេះវាមិនធ្ងន់ធ្ងរដល់ស្លាប់នោះទេបើគាត់រត់រួចយើងយកសម្ភារៈល្មើសច្បាប់មកបានហើយ៕

Post a Comment

Previous Post Next Post