អ្នកឆក់ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ស្លាប់ម្នាក់ទៀតហើយនៅតំបន់វាក្រោមក្នុងភូមិសាស្ត្រទឹកដីស្រុកបារាយណ៍សន្ទុក
កំពង់ធំ: បុរសអ្នកឆក់ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់និងកាំភ្លើងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីឃាតកម្មខាងលើនេះបើតាមការបញ្ជាក់ឲ្យដឹងពីម្ដាយជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា
កាលពីល្ងាចថ្ងៃទី 28 ខែមេសាឆ្នាំ 2026 កូនប្រុសរបស់គាត់បានចេញដំណើរពីផ្ទះទៅរកឆក់ត្រីដើម្បីយប់មិញចិញ្ចឹមគ្រួសារលុះមកដល់វេលាម៉ោង 2:រំលងអាធ្រាតឈានចូលថ្ងៃទី 29 ខែមេសាឆ្នាំ 2026 ទើបឃើញកូនស្រីរបស់គាត់ដែលនៅក្រោមបានតេទូរសព្ទមកកាន់គាត់ថាអាថនវានៅណា? គេឃើញទូកវានៅចំណុចស្ទឹងឯកសប្បាយ។
តែមិនឃើញអាថនទេពេលឮដូច្នេះអ៊ំស្រីជាម្ដាយបានដើរហៅសាច់ញាតិជិះកាណូតទៅរកកូនពេលទៅដល់ម៉ោងជាង 3:យប់ថ្ងៃដដែលរកមិនទាន់ឃើញទេគាត់បើបានដឹងសមត្ថកិច្ចមូលដ្ឋានលុះដល់ម៉ោងប្រហែល 6:30 ព្រឹកថ្ងៃដដែលទើបប្រទះឃើញសាកសពអណ្ដែតទឹកក៏នាំគ្នាលើកសពមកដាក់លើទូកក៏ឃើញត្រូវគ្រាប់កាំភ្លើងនឹងឃើញក្បាលគ្រាប់កាំភ្លើងនៅលើទូកមួយគ្រាប់ដែរ
នៅអ៊ុំស្រីបានមិនចេះដឹងទៀតថាកូនប្រុសរបស់គាត់ដែលជនដៃដល់បាញ់សម្លាប់នោះមានឈ្មោះឡុងថនភេទប្រុសអាយុ 33 ឆ្នាំមានទីលំនៅភូមិចំបក់ទួលចាន់ឃុំតាំងសាំងស្រុកសន្ទុកខេត្តកំពង់ធំជាបុរសពោះម៉ាយមានកូនមួយដែលកូននៅខាងប្រពន្ធបច្ចុប្បន្នរស់នៅជាមួយអ៊ុំស្រីវ័យចំណាស់ហើយកូនប្រុសរបស់គាត់ជាអ្នករកស៊ីចិញ្ចឹមអ៊ំស្រីអកុសលឥឡូវត្រូវបានស្លាប់ចោលអ៊ំស្រីបាត់ទៅហើយ។
ភ្លាមៗនោះបក្សពួកក្មួយរបស់គាត់ក៏លើកសាកសពដាក់លើទូកបើកយកមកកាន់លំនៅឋាននៅភូមិចំបក់ទួលចាន់ឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំ។
ទើបឃើញសមត្ថកិច្ចជំនាញចុះមកធ្វើសង់បច្ច័យហើយប្រាប់គាត់ថាកូនគាត់ត្រូវជនមិនស្គាល់មុខបាញ់និងកាំភ្លើងចំក្លៀកខាងស្ដាំធ្លាយទៅឆ្អឹងជំនីឆ្វេងបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។និងមានក្បាលក៏កាំភ្លើងនៅលើទូកផងដែរ
ហើយអ្នកព្រឹកនោះដែរគេឃើញមានវត្តមានរបស់លោក វណ្ណ សោពា ភានិត្យ អភិបាលសុខទុក្ខដឹកនាំក្រុមការងារស្រុកចុះសួរសុខទុក្ខ។គ្រួសារជនរងគ្រោះនិងផ្ដល់ជាអំណោយសម្ភារៈនិងថវិការមួយចំនួនជូនគ្រួសាររងគ្រោះផងដែរ
ជុំវិញករណីឃាតកម្មបាញ់សម្លាប់អ្នកឆក់ត្រីខាងលើនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិចំបក់ទួលចាន់បាននាំគ្នានិយាយតៗមាត់នេះជារឿងលើកទី 2 ហើយដែលក្រុមជនមិនស្គាល់មុខបាញ់សម្លាប់អ្នកឆក់ត្រីកាលពីអំឡុងខែពីរក៏មានករណីបាញ់សម្លាប់អ្នកឆក់ត្រីម្ដងរួចហើយដែរមិនទាន់វែកមុខរកឃើញជនដៃដល់នៅឡើយ
តែនៅថ្ងៃទី 29 ខែមេសាឆ្នាំ 2026 ស្រាប់តែមានករណីបាញ់សម្លាប់អ្នកឆក់ត្រីស្លាប់អ្នកទៀតហើយបងប្អូនប្រជាពលរដ្ឋនាំគ្នាងឿងស្ងោរថាតើសមត្ថកិច្ចដែលចុះបង្ក្រាបបទល្មើសជលផលក្រុមមួយណាដែលធ្វើអំពើដដែលដដែលហើយអាជ្ញាធរស្រុកខេត្តគួរដណ្ដឹងច្បាស់ថាក្រុមណាដែលចុះបង្ក្រាបបទល្មើសជលផលជាពិសេសទីបញ្ជាការស្រាលរបស់គណៈបញ្ជាការឯកភាពស្រុកខេត្តដែលបានដាក់កម្លាំងឈរជើងទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិគួរតែដឹងច្បាប់ថាក្រុមណាឈរនៅចំណុចណាហើយនេះជាសម្ដីរបស់ប្រជាពលរដ្ឋនៅភូមិចំបក់ទូលចាន់
ជាចុងក្រោយក្រុមគ្រួសារជនរងគ្រោះទាំងពីរគ្រួសារក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិចមកទួលចាន់បានសំណូមពរទៅអាជ្ញាធរខេត្តនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាជ្រាវជ្រៀវវែកមុខជនដៃដល់ដើម្បីយកមកដល់ទៀតទោសទៅតាមផ្លូវច្បាប់៕




Post a Comment