ការដាក់បើកសំណើរដេញថ្លៃលុយមូលនិធិឃុំសង្កាត់ឆ្នាំ 2026នៅឃុំកំពង់ថ្មមានការភ្ញាក់ផ្អើលដោយសារតែក្រុមហ៊ុនមួយប្រើឈ្មោះពីរដោយអ្នកក្រុមហ៊ុនហួសផ្សេងអ្នកដេញថ្លៃពោះផ្សេង។

 ការដាក់បើកសំណើរដេញថ្លៃលុយមូលនិធិឃុំសង្កាត់ឆ្នាំ 2026នៅឃុំកំពង់ថ្មមានការភ្ញាក់ផ្អើលដោយសារតែក្រុមហ៊ុនមួយប្រើឈ្មោះពីរដោយអ្នកក្រុមហ៊ុនហួសផ្សេងអ្នកដេញថ្លៃពោះផ្សេង។







កំពង់ធំ:  នៅរសៀលថ្ងៃទី 30 ខែមេសាឆ្នាំ 2026 នៅសាលាឃុំកំពង់ថ្មបានបើកដាក់សំណើដេញថ្លៃលុយមូលនិធិឃុំសង្កាត់ឆ្នាំ 2026ក្រោមអធិបតីភាពលោក ស៊ុន រដ្ឋរ រងទីចាត់ការផែនការវិនិយោគខេត្តនិងលោកហេងធារ៉ាអភិបាលរងស្រុកសន្ទុកនិងលោកចាយ ប៊ុនលីមេឃុំកំពង់ថ្ម

គឺបើកសំណើដេញថ្លៃមូលនិធិឃុំសង្កាត់សាងសង់កែលម្អផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែរមានប្រវែង2000 ម៉ែត្រដែលមានទឹកប្រាក់តម្លៃប៉ាន់ស្មាន 211.618.886 រៀលគគ់ពេលដល់ម៉ោងទទួលសំណើរដេញថ្លៃគេឃើញមានក្រុមហ៊ុនអ្នកម៉ៅការដាក់សំណើរដេញថ្លៃចូលក្នុងធុងសំណើចំនួន 9 ក្រុមហ៊ុនក្នុងនោះគេឃើញមានក្រុមហ៊ុនមួយប្រើឈ្មោះពីរឈ្មោះក្រុមហ៊ុនផ្សេងនិងឈ្មោះអ្នកដេញថ្លៃផ្សេងហើយដាក់ដេញថ្លៃក្នុងតម្លៃទាបជាងគេគឺក្នុងតម្លៃ 92.600 .000 តែចំណែកក្រុមហ៊ុនដាក់តម្លៃទៀតលេខរៀងទី 2 គឺក្រុមហ៊ុនវ៉ាភិរម្យដាក់ដេញថ្លៃក្នុងតម្លៃ 96000.000គគ់

តែដោយក្រុមហ៊ុនដែលដេញថ្លៃទៀតជាងគេខាងលើដាក់ឯកសារខុសបច្ចេកទេសគឺឈ្មោះក្រុមហ៊ុនសេងអ្នកដេញថ្លៃផ្សេងដោយគ្មានលិខិតទេសិទ្ធិអញ្ចឹងលោកចាយ ប៊ុនលី មេឃុំកំពង់ថ្មក្នុងនាមគាត់ជាប្រធានលទ្ធកម្មមានសិទ្ធិដកប្រាក់កក់ពីភាគរយពីក្រុមហ៊ុនខាងលើយកមកដាក់មូលនិធិឃុំចំណែកបច្ចេកទេសផ្សេងៗលោកប្រគល់ជូនលោកស៊ុន រដ្ឋរ នាយករងទីចាត់ការផែនការនិងវិនិយោគខេត្តជាអ្នកចាត់ការបន្ត

ឱ្យលោកមេឃុំបន្តទៀតថាលោកនឹងធ្វើរបាយការណ៍ជូនទៅឯកឧត្តមនួន ផារ័ត្ឋអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលោកចាត់ការយ៉ាងណាលោកមេឃុំនិងជម្រាបជូនអ្នកសារព័ត៌មានដូចជាម្ចាស់ក្រុមហ៊ុនទាំងពីរដែលបានធ្វើខុសឯកសារភូតផងដែរ
លោកមេឃុំបានបញ្ជាក់ថាខុសឯកសារគឺគាត់បើឈ្មោះ ក្រុមហ៊ុន ទួន សុផល តែអ្នកដេញថ្លៃឈ្មោះ ម៉ៅ សារ៉េត ហើយគ្មានលិខិតទេសិតទើបគាត់សម្រេចដកប្រាក់កក់ពីភាគរយដាក់មូលនិធិឃុំចំណែករឿងផ្សេងៗទៀតគាត់ប្រគល់ជូនទៅខាងជំនាញចាត់ការបន្ត

ជុំវិញរឿងរ៉ាវដែលដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់នៅឃុំកំពង់ថ្មនារសៀលថ្ងៃទី 30 ខែមេសាឆ្នាំ 2026ធ្វើឲ្យភ្ញាក់ផ្អើលដល់ក្រុមហ៊ុនអ្នកម៉ៅការនិងអ្នកសារព័ត៌មានជាច្រើនផងដែរនោះអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមប្រព័ន្ធលេខទូរសព្ទទៅកាន់លោកម៉ៅសារ៉េតហើយលោកម៉ៅសារ៉េតបានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទថាលោកជាប់រវល់ឲ្យតេទៅលោកទួនសុផលទៅ

ភ្លាមៗនោះអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមប្រព័ន្ធលេខទូរសព្ទទៅលោកទួនសុផលដើម្បីសួរនាំពាក់ព័ន្ធរឿងរ៉ាវដែលប្រើឈ្មោះខុសចែកទេសតែលោកទួលផលបានឆ្លើយតបតាមទូរសព្ទប្រាប់អ្នកសារព័ត៌មានយើងវិញថាលោកមិននិយាយទេព្រោះលោកធ្វើខុសចែកទេខាងជំនាញបានដកប្រាក់កក់របស់លោកអស់ហើយ

តែរឿងរ៉ាវខាងលើនេះក្រុមហ៊ុនអ្នកម៉ៅការមួយចំនួនធំបានសំណូមពរមកកាន់បងប្អូនអ្នកសារព័ត៌មានយើងឲ្យជួយធ្វើការផ្សព្វផ្សាយព័ត៌មានដើម្បីជូនទៅហាងទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ធំមេត្តាដាក់សំណើផ្ញើស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីដាក់ក្រុមហ៊ុនទួនសុផលនិងក្រុមហ៊ុនម៉ៅសារ៉េតឲ្យចូលក្នុងបញ្ជីខ្មៅដើម្បីព្រមានដល់ក្រុមហ៊ុនអ្នកម៉ៅការក្រោយៗទៀតកុំឲ្យយកគំរូតាម៕

Post a Comment

Previous Post Next Post