Top News

រឿងហឹង្សាដោយចេតនាមនុស្សបីនាក់រួតវាយមនុស្សម្នាក់ដល់ក្នុងរបងផ្ទះបែរជាក្លាយជាជនជាប់ចោទទៅវិញ..

 រឿងហឹង្សាដោយចេតនាមនុស្សបីនាក់រួតវាយមនុស្សម្នាក់ដល់ក្នុងរបងផ្ទះបែរជាក្លាយជាជនជាប់ចោទទៅវិញ....




ខេត្តត្បូងឃ្មុំ:  រឿងរ៉ាវហិង្សាដោយចេតនាមានមនុស្សបីនាក់ម្ដាយនិងកូនបានចូលព្រួតវ៉ៃបុរសម្នាក់ឈ្មោះ ផាន់ នី ឌី ដល់ក្នុងបរិវេណមុខផ្ទះរបស់បុរសម្នាក់បែកមុខបែកមាត់កាលពីល្ងាចថ្ងៃ 30 ខែឧសភាឆ្នាំ 2020 26 នៅភូមិចាន់និមិត្តឃុំរកាប្រាំស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ


ករណីហិង្សាខាងលើនេះធ្វើឲ្យភាគីខាងម្ចាស់ផ្ទះបានជាប់ក្នុងព័ន្ធនាគារបណ្ដោះអាសន្ននៅខេត្តត្បូងឃ្មុំបាត់ទៅហើយដោយសាររឿងរ៉ាវខាងលើនេះខាងបុរសជាប់ពន្ធនាគារត្រូវគេមកវ៉ៃដល់ផ្ទះហើយបែរជានគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរកាប្រាំមកចាប់តែបុរសដែលគេវ៉ៃនៅក្នុងផ្ទះរបស់ខ្លួនវិញ។


ទើបបងប្អូននិងប្រពន្ធជនជាប់ចោទកើតទុក្ខមិនសុខចិត្តបានហៅអ្នកសារព័ត៌មានយើងទៅធ្វើការសព្វផ្សាយអំពីហេតុការណ៍ដែលកើតឡើងកាលពីល្ងាចវេលាម៉ោង 4 ជាងនៅចំណុចភូមិឃុំខាងលើហើយក្មួយនិងប្អូនប្រុសរបស់ជនជាប់ចោទបាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាគាត់ឃើញមានមនុស្សចំនួន 3 នាក់

ទី1 តុលា ហៅសៀវម៉ូវ

ទី2 នឿន ចាន់ ធូ ជាប្រពន្ធ

ទី3 មិន ចាន់ ថុលជាម្ដាយក្មេក

ឥឡូវសូមឱ្យបងប្អូនទស្សនិកជនស្ដាប់សម្ដីរបស់ប្រពន្ធនិងប្អូនជនជាប់ចោទទាំងអស់គ្នា។






រឿងរ៉ាវហិង្សាព្រួតគ្នាវាយបុរសម្នាក់ខាងលើនេះបើតាមការរៀបរាប់ពីសាក្សីឃើញហេតុការណ៍ប្រាប់អ្នកសារព័ត៌មានយើងអាក់បីដូចជារឿងនៅខេត្តកំពង់ឆ្នាំងនៅពេលថ្មីៗកន្លងទៅនេះដែលបុរសម្នាក់គេចូលវេរដល់ផ្ទះហើយត្រូវជាប់ឃុំមកដោះអាសន្នតែក្រោយមកដោយមានសារព័ត៌មានក្នុងស្រុកធ្វើការចុះផ្សាយទើបឯកឧត្តមរាជកញ្ញាខេត្តកំពង់ឆ្នាំងធ្វើការដោះលែងបុរសជាម្ចាស់ផ្ទះឲ្យមានសេរីភាពវិញ


រឿងរ៉ាវខាងលើនេះប្រពន្ធនឹងបងប្អូនសាច់ញាតិរបស់ ឈ្មោះផាន់ នី ឌី ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តត្បូងឃ្មុំកាលពីថ្ងៃទី 2ខែមិថុនាឆ្នាំ 2026ដោយទាំងអាយុត្តិធម៌អញ្ចឹងបងប្អូនសាច់ញាតិនិងប្រពន្ធរបស់គាត់សុំសំណូមពរទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំមេត្តាស្នាវជ្រាវនិងទើបអង្កេតរឿងឡើងវិញរបស់គាត់មិនបានទៅវាយគេនោះទេ។ខាងទៀតមានម្ដាយក្មេកកូនប្រសារនិងកូនបង្កើតចូលមកវាយប្ដីគាត់ដល់ក្នុងផ្ទះហើយប៉ូលីសផងមកចាប់ប្ដីគាត់យកទៅដាក់ទោសទាន់ទៀត៕

Post a Comment

Previous Post Next Post