រថយន្តកូរ៉េដឹកឈើគ្រាក់កកោះដែលកម្លាំងសឹករងសណ្ដាន់សហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ធ្វើការបង្ក្រាបបានគេសង្ស័យថាជារថយន្តរបស់អធិការរងស្រុកបារាយណ៏

 រថយន្តកូរ៉េដឹកឈើគ្រាក់កកោះដែលកម្លាំងសឹករងសណ្ដាន់សហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ធ្វើការបង្ក្រាបបានគេសង្ស័យថាជារថយន្តរបស់អធិការរងស្រុកបារាយណ៏








កំពង់ធំ:  កាលពីយប់ថ្ងៃទី 12 ខែតុលាឆ្នាំ 2025កម្លាំងស្លឹករងស្រុកសណ្ដាន់សហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ធ្វើការបង្ក្រាបរថយន្តកូរ៉េមួយគ្រឿងម៉ាក់ហ៊ីហាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3D. 49 39ដែលធ្វើចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទឈើគ្រាក់កកោះមូលដែលចេញពីភូមិស្រែវាលខាងកើតឃុំដងកាំបិតស្រុកសណ្ដាន់ខេត្តកំពង់ធំ
ឆ្ពោះទៅកាន់ភូមិសាស្ត្រស្រុកបារាយណ៍
តែអស់លាក់ត្រូវជាប់អន្ទាក់របស់កម្លាំងសឹករងស្រុកសណ្ដាន់ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការសឹករងសណ្ដាន់សហការជាមួយលោក ហេង លីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសង្កាត់សណ្ដាន់ធ្វើការឃាត់ចាប់រថយន្តខាងលើនៅចំណុចភូមិស្រែចង់ឃុំសណ្ដាន់ស្រុកសំណាន់ខេត្តកំពង់ធំ
ក្រោយធ្វើការឃាត់រថយន្តភ្លាមកម្លាំងសហការបានធ្វើការឆែកឆេរនៅលើរថយន្តឃើញមានឈើប្រភេទគ្រាក់កកោះជាង 10 កំណាត់នៅលើរថយន្ត។
ភ្លាមៗនោះគេឃើញវត្តមានរបស់លោកអនុសេនីយ៍ឯក ញឹក ចិន្តា ហៅម៉ុនមានតួនាទីជាអធិការរងជំនួយការឲ្យអធិការស្រុកបារាយណ៍បានចុះពីលើរថយន្តមកនិយាយចរចាជាមួយកម្លាំងសហការដើម្បីថ្នូរនិងដោះលែងរថយន្តតែកម្លាំងអាការមិនព្រមលែងរថយន្តទេគឺអូសរថយន្តនិងវត្ថុតាងទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីចាត់ការបន្តទៅតាមមតិវិធី។
គួររំលឹកផងដែរថាលោកអនុសេនីយ៍ឯកញឹកចិន្តាហៅម៉ុនរូបនេះធ្លាប់ប្រព្រឹត្តរកស៊ីដឹកជញ្ជូនផលអានុផលព្រៃឈើតាំងពីលោកនៅជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងមកម្ល៉េះរហូតដល់បច្ចុប្បន្នក្លាយជាអធិការរងជំនួយការឲ្យអធិការស្រុកបារាយហើយក៏ខ្លួននៅតែប្រព្រឹត្តបទល្មើសបន្តទៀត។
ជុំវិញរឿងរ៉ាវរបស់លោកអនុស្សីយ៍ឯកញឹកចិន្តាហៅម៉ុនដែលធ្វើចរាចរណ៍ដឹកផលអនុផលព្រៃឈើតាមរថយន្តត្រូវបានកម្លាំងសឹករងបណ្ដាន់សហការជាមួយជំនិញរដ្ឋបាលព្រៃឈើសណ្ដាន់ឃាត់ចាប់ខាងលើនេះអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកវរសេនីយ៍ឯកសួងថេនអធិការស្រុកបារាយណ៍ដើម្បីសួរនាំជុំវិញរឿងរ៉ាវខាងលើតែលោកសួងថេនអធិការស្រុកបារាយណ៍បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមវិញថាលោកកំពង់ស្រាវជ្រាវសិន
បើច្បាស់ការយ៉ាងណាលោកនឹងដល់ដំណឹងឲ្យវិញ។
នៅពេលកន្លងមកឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសគាត់ធ្លាប់មានអនុសាសន៍ថាកងកម្លាំងទាំងបីប្រភេទបើសិនមានបុគ្គលណាម្នាក់ហ៊ានលូកដៃទៅប្រព្រឹត្តបទល្មើសបំភ្លេចបំផ្លាញឬធ្វើចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនោះទេនឹងត្រូវដកហូតមុខតំណែងនិងតួនាទីព្រមទាំងប្រឈមមុខនិងផ្លូវច្បាប់ផងដែរ។
ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំរង់ចាំមើលចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោហេងសុផលស្នងការនគរបាលខេត្តកំពង់ធំតើមានចំណាត់ការទៅលើលោកអនុសេនីយ៍ឯកញឹកចិន្តាហៅម៉ុនដែលខ្លួនជាមន្ត្រីនគរបាលជាតិបែរជាទៅប្រព្រឹត្តបទល្មើសធ្វើចរាចរណ៍ជញ្ជូនផលអនុផលព្រៃឈើទៅវិញ៕

Post a Comment

Previous Post Next Post