ពិតជារន្ធត់ណាស់រថយន្តក្រុងដឹកអ្នកដំណើរបានរ៉េចង្កូតបុកប្រកាន់ដៃស្ពានធ្លាក់ទឹកនៅវេលាម៉ោង 3 ទៀតភ្លឺឈានចូលថ្ងៃទី 20 ខែវិច្ឆិកា 2025នៅតាមបណ្ដោយផ្លូវជាតិលេខ 6 អា ៕
(កំពង់ធំ) មានករណីគ្រោះថ្នាក់ចរាចរណ៍ទៅតាមបណ្ដោយផ្លូវជាលេខ 6 អា បង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរពេលយប់បានរេចង្កូតទៅបុកហ្នឹងបង្កាន់ដៃស្ពានហើយធ្លាក់ចូលទឹកបណ្ដាលឱ្យមានមនុស្សស្លាប់និងរបួស
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបើតាមការបញ្ជាក់ពីលោកស្នងការខេត្តកំពង់ធំ គឺលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃទី 20ខែវិច្ឆិកាឆ្នាំ 2025 ។
ថាមកដល់ពេលព្រឹកនេះកម្លាំងយើងបានស្ទុះរថយន្តចេញពីទឹកហើយយើងរកឃើញអ្នកស្លាប់មានចំនួន 13 នាក់ក្នុងនោះមានស្រី 8 នាក់និងអ្នករងរបួស 24 នាក់ដោយការសន្និដ្ឋាន បឋមសង្ស័យថាអ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេកទើបបណ្ដាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងហើយលោកបានបញ្ជាក់បន្ថែមថាអ្នកស្លាប់យកទៅរក្សាទុកនៅ វត្ត ក កោះ
កន្លែងកើតហេតុស្ពានអូរប្រាសាទ ភូមិជ័យជំនះ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ
រង់ចាំអំពាវនាវរកសាច់ញាតិបងប្អូនមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ជាចុងក្រោយសូមពុកម៉ែបងប្អូនគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
















Post a Comment