ជនសង្ស័យលួចម៉ូតូ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ចាប់បានហើយ

ជនសង្ស័យលួចម៉ូតូ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ចាប់បានហើយ




នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង ០៩ និង ០៥នាទី  មានករណី ចោរកម្ម (លួចម៉ូតូ)
កើតមានឡើងចំនួន ០១ លើក ស្ថិតនៅចំណុចភូមិ ច្រនាង ឃុំ ច្រនាង ស្រុក តាំងគោក ខេត្តកំពង់ធំ
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ
និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី
ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញ
សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក .កម្លាំងខេត្តកំពង់ចាម
.អធិការដ្ឋាននគរបាលខណ្ឌសែនសុខរាជធានីភ្នំពេញ ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ÷

១ -ឈ្មោះ រាជ សារី ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិ អូនរាំង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

២-ឈ្មោះ អោម វិច្ឆិកា  ភេទប្រុស អាយុ២១ឆ្នាំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ។

   ៣-ឈ្មោះឡុង សុខលីន ភេទប្រុស អាយុ៣២ឆ្នាំ
ភូមិទី៦ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ជាអ្នកទទួល និងចាត់ចែងបន្ត ។

  ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជូន ជនសង្ស័យ និងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំនុំរឿងតាមនិតិវិធី ច្បាប់ ៕

Post a Comment

Previous Post Next Post