លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ និងដាក់ចេញទិសដៅ ៦ ចំនុច ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

 លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ និងដាក់ចេញទិសដៅ ៦ ចំនុច ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  



















(កំពង់ធំ)÷ព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងក្រើនរំលឹកលើការងារ ៦ ចំនុច ដល់បងប្អូនកងកម្លាំង ត្រូវអនុវត្តបន្ត។

បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងលើកឡើង អំពីស្នាដៃ គុណបំណាច់ពលីកម្ម របស់បងប្អូនកងកម្លាំងទូទាំងខេត្ត ដែលលះបង់ធនធានសម្ភារៈ សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ នៃការប្រព្រឹត្តិទៅរបស់ប្រទេសជាតិ និងអន្តរជាតិ
រយៈពេលកន្លងមកនេះ ជាពិសេសបញ្ហាព្រំដែន(កម្ពុជា-ថៃ) ដែលបង្ករដោយការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យើង ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងក្រើនរំលឹកលើការងារ ៦ ចំនុច ដល់បងប្អូនកងកម្លាំង ត្រូវអនុវត្តជាប្រចាំ ÷

១-ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា សម្រាប់កិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។

២-ពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា តាមតួនាទី ភារកិច្ចប្រចាំថ្ងៃ ត្រូវអនុវត្ត យ៉ាងមោះមុត ស្របតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ។

៣-បន្តការគ្រប់គ្រង ប្រមូលផ្តុំកងកម្លាំង ដើម្បីធ្វើការហ្វឹកហាត់ លំហាត់របៀប សណ្ដាប់ធ្នាប់ វិន័យកងជួររបស់កងកម្លាំងនគរបាលជាតិ កម្ពុជា ។

៤-ការងារប្រចាំបញ្ជា ផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋនាគ្រាចាំបាច់ និងចុះអន្តរាគមន៍ ដល់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានខេត្តកំពង់ធំ យើង ។

៥-ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបាន ស្នាដៃ ជោគជ័យថ្មីៗ បន្ថែមទៀត ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ។

៦-បង្កើនកិច្ចសហការល្អ ជាមួយមហាជន មន្ត្រីរាជការ គ្រប់ស្រទាប់វណ្ណៈ មន្ទីរអង្គភាពជុំវិញខ្លួន ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

Post a Comment

Previous Post Next Post